គន្លឺះដោះស្រាយបញ្ហាអាជីវកម្ម

ក. លទ្ធផលរំពឹងទុក (Expected Learning Outcomes) បន្ទាប់ពីបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹង: ១. ទទួលបានគោលគំនិត ឬធាតុសំខាន់ៗទាំង៩ដែលធ្វើឱ្យអាជីវកម្មរឹងមាំ និងមាននិរន្តរភាព។២. សរសេរផែនការអាជីវកម្មតាមគំរូ Business Model Canvas មួយទំព័រដែលជាត្រីវិស័យសម្រាប់ម្ចាស់អាជីវកម្ម និងម្ចាស់ភាគហ៊ុនទាំងអស់ក្នុងការដំណើរការអាជីវកម្មរបស់ខ្លួន។៣. មានស្មារតីសហគ្រិនពិតប្រាកដ និងត្រៀមខ្លួនគ្រប់ដំណាក់កាលដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាជីវកម្ម។៤. ធ្វើការសម្រេចចិត្តដែលមានលក្ខណៈវិទ្យាសាស្រ្ត (មិនតាមអារម្មណ៍ ឬការស្តាប់អ្នកដទៃទាំងស្រុង)។៥. ស្វែងយល់ពីយុទ្ធសាស្រ្តអាជីវកម្មជោគជ័យទាំងក្នុងនិងក្រៅស្រុក (ករណីសិក្សា case studies)។