About Us

ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហា ឬដើម្បីពន្លឿនភាពរីកចម្រើនអាជីវកម្មរបស់លោកអ្នកបន្ថែមទៀត HOME-DUCATION បានអញ្ជើញវាគ្មិននិងគ្រូបណ្តុះបណ្តាលពូកែៗប្រកបដោយបទពិសោធមកចែករំលែកជូនដល់បងប្អូនក្នុងកម្មវិធីបណ្តុះបណ្តាលរបស់យើង។

Vision:

ចង់ក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍគំនិត ស្មារតី ចំណេះ និងជំនាញថ្មីៗផ្នែកអាជីវកម្មដែលមានលក្ខណៈងាយស្រួល មានប្រសិទ្ធភាព និងប្រកបដោយប្រសិទ្ធផល។

Mission:

ដោះស្រាយបញ្ហាប្រឈមធំៗទាំង៣របស់អាជីវកម្មខ្នាតតូចនិងមធ្យមគឺ៖

១. “មនុស្ស” “ទីផ្សារនិងការលក់” និង“ហិរញ្ញវត្ថុ” (មនុស្ស លក់ លុយ)

២. បម្លែង “អាជីវកម្មលក្ខណៈគ្រួសារ” ទៅជា “អាជីវកម្មមានស្តង់ដា”

លោក កឹម អឿន នាយកប្រតិបត្តិ

ហេតុអ្វីត្រូវការ HOME-DUCATION?

មនុស្សគ្រប់ស្រទាប់វណ្ណៈតែងតែប្រាថ្នាចង់បានសេចក្តីសុខនិងសុភមង្គលនៅក្នុងជីវិត។ ប៉ុន្តែមិនមានបុគ្គលច្រើនរូបទេដែលអាចសម្រេចតាមវត្ថុបំណងនេះដោយសារខ្វះ “ជំនាញដោះស្រាយបញ្ហា”ប្រឈមនានាដែលរារាំងផ្លូវទៅកាន់ជីវិតដ៏រីករាយនោះ។ បញ្ហានៅក្នុងជីវិតរបស់យើងម្នាក់ៗមានច្រើនរាប់មិនអស់ តែអាចបែងចែកជា២ក្រុមធំៗគឺ “បញ្ហាហិរញ្ញវត្ថុ” និង “បញ្ហាផ្លូវចិត្ត”។ HOME-DUCATION ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាខាងលើ និងជាពិសេសដោះស្រាយបញ្ហាប្រឈមធំៗរបស់អាជីវកម្មគឺ “ទីផ្សារនិងការលក់” “ហិរញ្ញវត្ថុ” និង “មនុស្ស” ព្រមទាំងបង្កើតឱកាសសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដោយផ្តោតលើអាជីវកម្មខ្នាតតូចនិងមធ្យម និងធ្វើការអប់រំតាមប្រព័ន្ធ Online ដែលបង្រៀននិងរៀនផ្ទាល់ពីគេហដ្ឋានដ៏កក់ក្តៅរបស់យើង (បន្ទាប់ពី COVID-19 នឹងមានបង្រៀន៧០%តាម online និង៣០%នៅក្នុងថ្នាក់ផ្ទាល់)។

ធនធានសាស្រ្តាចារ្យនិងវាគ្មិនល្បីៗ

ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហា ឬដើម្បីពន្លឿនភាពរីកចម្រើនអាជីវកម្មរបស់លោកអ្នកបន្ថែមទៀត HOME-DUCATION បានអញ្ជើញវាគ្មិននិងគ្រូបណ្តុះបណ្តាលពូកែៗប្រកបដោយបទពិសោធមកចែករំលែកជូនដល់បងប្អូនក្នុងកម្មវិធីបណ្តុះបណ្តាលរបស់យើង។

លោកឧកញ៉ា សុខ ពិសិដ្ឋ

អគ្គនាយកក្រុមហ៊ុន​ GGear Group

លោកបណ្ឌិត តាន់ មុនីវណ្ណ

អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប

លោកឧកញ៉ា ប៉ិច បូឡែន

អគ្គនាយកក្រុមហ៊ុន Westline Education Group

លោក ជី សិលា

អគ្គនាយកក្រុមហ៊ុន​ Sabay Digital Corperation

លោក ពៅ សម្បត្តិ

អគ្គនាយកក្រុមហ៊ុន​ Radius Market Cambodia Co, Ltd.

សាស្រ្តាចារ្យ លន់ បូរី

ទីប្រឹក្សាជាន់ខ្ពស់ E-School Cambodia